قال الفقيه رحمه الله تعالى
-------------------
អាល់ហ្វាគៀហ៍ លើកឡើង៖
ជនណាដែលបានថែរក្សាប្រាំពីរឃ្លា ជននោះនឹងក្លាយជាបុគ្គលដែលខ្ពង់ខ្ពស់សម្រាប់អល់ឡោះជាម្ចាស់ និងបណ្តាម៉ាឡើអ៊ីកាត់របស់ទ្រង់។ ហើយអល់ឡោះទ្រង់អភ័យទោសកំហុសដល់រូបគេ បើទោះបីជាគេមានកំហុសច្រើនដូចពពុះសមុត្រ។ ហើយបុគ្គលនោះនឹងទទួលបានរសជាតិដ៏ពិសិដ្ឋពីភក្តីភាព ហើយគេនឹងជួបនូវសេចក្តីល្អស្រស់បំព្រងក្នុងជីវិត និងពេលដែលគេទទូលមរណៈភាព។
មុនពេលផ្តើមសកម្មភាពធ្វើអ្វីៗ ឲ្យគេរំលឹកព្រះនាមអល់ឡោះដោយពោលថា (بِسْمِ اللهِ الرَحْمَنِ الرَّحِيْمِ)
ឲ្យគេពោលក្រោយពីគេបានសម្រាក់ពីភារកិច្ចគ្រប់គ្រាថា (اَلْحَمْدُ لِلَّهِ)
នៅពេលអណ្តារបស់គេភ្លាត់ទៅលើប្រការដែលមិនមានប្រយោជន៍ ឲ្យគេពោលថា (أَسْتَغْفِرُ اللهَ)
នៅពេលដែលពួកគេចង់ធ្វើអ្វីនាអនាគត ឲ្យគេពោលថា (إِنْ شَاءَ اللهُ)
នៅពេលដែលគេជួបរឿងអព្វមង្គល ឲ្យគេពោលថា (لاَحَوْلَ وَلاَ قُوَّةَ إِلاَّ بِاللهِ الْعَلِيِّ الْعَظِيْمِ)
នៅពេលដែលគេបានជួបការសាកល្បង ព្ហើលើអ៍ ឲ្យគេពោលថា (إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُوْنَ)
ត្រូវឲ្យអណ្តារបស់គេបន្សើមដោយពាក្យ (لاَ إِلَهَ إِلاَّ اللهُ مُحَمَّدٌ رَسُوْلُ اللهِ)
والله أعلم.....







No comments:
Post a Comment