#ភាពវិសេសវិសាល១០ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ
-----------------#ទំព័រសិស្សតូច
-----------------
ជារាត្រីដែលទ្រង់បានចែកថ្ងៃសំខាន់ក្នុងខែហ្ស៊ុលហិជ្ជះ
អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលក្នុងគម្ពីរអាល់គូរអានយ៉ាងដូច្នេះ៖
﴿وَالْفَجْرِ﴿1﴾ وَلَيَالٍ عَشْرٍ﴿2﴾﴾ الفجر.
((អល់ឡោះជាម្ចាស់បានស្បថនឹងពេលទៀបភ្លឺ (ហ្វាជរ៍)។ ទ្រង់បានស្បថនឹងយប់ទាំង១០ (១០យប់ដំបូងនាខែហ្ស៊ុលហិជ្ជះ)))អាល់ហ្វាជរ៍ ១ដល់២៕អាយ៉ាត់ខាងលើបានបង្ហាញបញ្ជាក់ប្រាប់ថា នៅពេលដែលអល់ឡោះទ្រង់បានធ្វើការសម្បថជាមួយអ្វីមួយ មានន័យថា ទ្រង់បានផ្តល់សេចក្តីសំខាន់ទៅលើរបស់ទាំងនោះ ជាក់ស្តែងទ្រង់ក៏បានផ្តោតសំខាន់ទៅលើ១០ថ្ងៃដំបួងនាខែហ្ស៊ុលហិជ្ជះ ហើយទ្រង់បានផ្តល់គុណសម្បត្តិធំធេងសម្រាប់ខែនេះផងដែរ។
១០រាត្រីដំបូងហ្ស៊ុលហិជ្ជះជាថ្ងៃវិសេសដែលត្រូវបានគេកំណត់
ជាក់ស្តែងក្នុងភស្តុតាងដែលអល់ឡោះជាម្ចាស់ទ្រង់មានបន្ទួល៖
قال تعالى: ﴿لِيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ فِي أَيَّامٍ مَعْلُومَاتٍ عَلَى مَا رَزَقَهُمْ مِنْ بَهِيمَةِ الأَنْعَامِ﴾ الحج:28
((ដើម្បីឲ្យពួកគេធ្វើជាសាក្សីនូវគុណប្រយោជន៍ជាច្រើនសម្រាប់ពួកគេ ហើយពួកគេបាននាំគ្នារំលឹកព្រះនាងអល់ឡោះជាម្ចាស់ក្នុងថ្ងៃដ៏ពិសិដ្ឋដែលត្រូវបានគេកំណត់ លើសត្វពាហនៈដែលទ្រង់ប្រទានជាចំណីអាហាររបស់ពួកគេ)) អាល់ហ័ជ្ជ ២៨៕#អ៊ិបនូ_អ័បបាស បាននិយាយថា រ៉ស៊ូលឡុលឡោះ ﷺ លោកបានមានប្រសាសន៍៖ ((មិនមានថ្ងៃណាដែលប្រតិបត្តអំពើល្អ ដែលអល់ឡោះស្រឡាញ់ចូលចិត្តជាង១០ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះឡើយ។ បណ្តាសហាព្ហ័តបន្ទឡើង៖ អូ! រ៉ស៊ូឡុលឡោះ មិនថាតែការចូលរួមសង់គ្រាមដើម្បីផ្លូវអល់ឡោះដែរឬ? ដូច្នោះរ៉ស៊ូល ﷺ ឆ្លើយតបទៅវិញ៖ សូម្បីតែធ្វើសង់គ្រាមក្នុងផ្លូវអល់ឡោះក៏ដោយចោះ។ លើកលែងបុគ្គលនោះបានចាកចេញព្រមទាំងខ្លួនប្រាណរបស់គេ ទ្រព្យសម្បត្តិរបស់គេ ហើយគេមិនបាននាំអ្វីទាំងនោះវិលត្រឡប់មកវិញឡើយ)) អាល់បូខរី ១/២៤៦ និងតៀរម៉ីហ្ស៊ី ១/១៤៥៕
عن عَبْدُ اللَّهِ بْنُ عَمْرِو بْنِ الْعَاصِ رضي الله عنهما، أنه قَالَ: قَالَ رَسُولُ اللَّهِ -ﷺ- ((مَا مِنْ أَيَّامٍ الْعَمَلُ الصَّالِحُ فِيهِنَّ أَحَبُّ إِلَى اللهِ مِنْ هَذِهِ الْأَيَّامِ الْعَشْرِ، فَقَالُوا يَا رَسُولَ اللهِ وَلَا الْجِهَادُ فِي سَبِيلِ اللهِ؟، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: وَلَا الْجِهَادُ فِي سَبِيلِ اللهِ، إِلَّا رَجُلٌ خَرَجَ بِنَفْسِهِ وَمَالِهِ فَلَمْ يَرْجِعْ مِنْ ذَلِكَ بِشَيْءٍ)). رواه البخاري والترمذي.
#ក្នុងសេចក្តីរាយការណ៍ផ្សេងមួយទៀត បានលើកឡើង៖ ((គ្មានអំពើល្អណាមួយ (អាម័លសឡេះហ៍) ដែលមានភាពពិសេស (បរិសុទ្ធល្អ) ចំពោះអល់ឡោះជាម្ចាស់ធំធេងជាង១០ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ។ គេបានចោទសួរឡើង៖ សូម្បីតែការធ្វើសង់គ្រាមដើម្បីផ្លូវអល់ឡោះក៏ដោយមានទេ? លោកបានតបវិញ៖ សូម្បីតែការធ្វើសង់គ្រាមចំពោះអល់ឡោះជាម្ចាស់ក៏ដោយ។ លុះត្រាតែបុគ្គលម្នាក់នោះ បានចេញធ្វើសង់គ្រាមព្រមជាមួយនឹងខ្លួនប្រាណ និងទ្រព្យសម្បត្តិរបស់គេ។ ហើយគេមិនបាននាំរបស់ទាំងនោះមកវិញសូម្បីតែបន្តិច)) អ័ដឌើរម៉ី ហាឌីសហាសាន់ ១/៣៥៨ និងអៀរវ៉ាអុលខលីឡ ៣/៣៩៨៕
عَنْ ابْنِ عَبَّاسٍ رضي الله عنهما، عَنْ النَّبِيِّ ﷺأنَّهُ قَالَ: ((مَا مِنْ عَمَلٍ أَزْكٰى عِنْدَ اللَّهِ عَزَّ وَجَلَّ وَلَا أَعْظَمَ أَجْرًا مِنْ خَيْرٍ تَعْمَلُهُ فِي عَشْرِ الْأَضْحٰى، قِيلَ : وَلَا الْجِهَادُ فِي سَبِيلِ اللهِ عَزَّ وَجَلَّ؟، قَالَ: وَلَا الْجِهَادُ فِي سَبِيلِ اللهِ عَزَّ وَجَلَّ، إِلَّا رَجُلٌ خَرَجَ بِنَفْسِهِ وَمَالِهِ فَلَمْ يَرْجِعْ مِنْ ذَلِكَ بِشَيْءٍ)) رواه الدرامي.
#អ៊ិបនូ_រ៉ហ្ជាប់ បានលើកឡើងថា៖ (ហាឌីសខាងលើទាំងពីរបានបង្ហាញឲ្យឃើញថា ការប្រតិបត្តកិច្ចការ (អាម៉ាល់) ក្នុងថ្ងៃដែលបានលើកឡើងខាងលើ ត្រូវបានអល់ឡោះទ្រង់ស្រឡាញ់ចូលចិត្តខ្លាំងជាងការធ្វើអំពើល្អក្នុងថ្ងៃដទៃនៃរយៈពេលមួយឆ្នាំ ហើយក៏មិនបានរាប់បញ្ចូលអំពើមិនគប្បីផ្សេងៗ។ ហើយនៅពេលដែលប្រតិបត្តកិច្ចការល្អក្នុងថ្ងៃខាងលើ ដែលជាអំពើដែលអល់ឡោស្រឡាញ់ជាងថ្ងៃផ្សេងៗហើយនោះ ដូច្នោះការប្រតិបត្តក្នុងថ្ងៃនោះជារបស់ដែលវិសេសវិសាលយ៉ាងក្រៃលែងជាងថ្ងៃនានាទាំងអស់ក្នុងមួយឆ្នាំ)។ ឡើដ៏អិហ្វ អាល់ម៉ាអារីហ្វ ៤៧១៕
#អ៊ិបនូ_ហាហ្ជើរ បានសម្តែងដែរថា៖ (មូលហេតុមួយដែលនាំឲ្យ១០ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះពោពេញដោយសេចក្តីអស្ចារ្យប្រសើរបំផុតនោះ ពីព្រោះថ្ងៃនោះជាថ្ងៃដែលបញ្ចប់របស់អ៊ីព្ហើហ្ឌ័តទាំងឡាយ នោះគឺការសឡាត អំណត់បួស ការបរិច្ចាក និងធម្មយាត្រាហ័ជ្ជ ព្ហៃតិលឡើសហ៍ ដោយទាំងអស់នេះមិនមាននៅក្នុងថ្ងៃផ្សេងឡើយ ក្រៅពី១០ថ្ងៃដំបូងក្នុងខែហ្ស៊ុលហិជ្ជះនេះ) ហ្វ័តហុលព្ហើរី ២/៤៦០៕
----------------
Cr. by: Mr. El Sary
@សិស្សតូច


No comments:
Post a Comment