Tuesday, August 20, 2019

លាភសក្ការៈនៃការសាកល្បង (អ៊ិបតីលើអ៍)

#ទំព័រសិស្សតូច
លាភសក្ការៈនៃការសាកល្បង (អ៊ិបតីលើអ៍)
------------------
***ការសាកល្បង (អ៊ិបតីលើអ៍) គឺជាការជួយថែរក្សាគាំពារបុគ្គលមានជំនឿ និងរៀបចំពួកគេដល់ពួកគេ៖
------------------
ជាការពិត អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសសម្រាប់ណាព្ហីរបស់ទ្រង់ ﷺ ឲ្យរស់នៅក្នុងសភាពមួយដ៏លំបាក ដែលទទួលនូវក្តីលំបាកគ្មានចន្លោះក្នុងឆាកជីវិតរបស់លោក។ តាំងតែពីពេលដែលលោកនៅកុមារភាព ដើម្បីទុកដាក់ឲ្យលោកជាបុគ្គលសំខាន់ដែលអ្នកត្រូវឃ្លាំមើលខ្សែជីវិតលោក ហើយអ្នកណាដែលគេមិនអាចអត់ទ្រាំលំបាកដែលបានឆ្លងកាត់គេ លុះត្រាណាតែបុគ្គលនោះមានសេចក្តីលំបាកវេទនាក្នុងចំណោមបុគ្គលទាំងនោះ។ ហើយអ្នកណាដែលបានឆ្លងកាត់ម្តងហើយម្តងទៀត ពួកគេក៏អត់ធ្មត់សុខចិត្តនៅស្ងៀមចំពោះការសាកល្បង។ ហើយ
((អ្នកដែលត្រូវគេសាកល្បងប្រឡងវិញ្ញាសារជីវិត ដូច្នោះពួកគេបានអត់ធ្មត់គ្រប់យ៉ាងដែលបានកើតចំពោះខ្លួនរបស់គេ))។
ណាព្ហីយើងត្រូវបានគេបង្កើតមកជាកុមារកំព្រា បន្ទាប់មកលោកមិនបានរស់នៅរួមសុខទុកនឹងគ្រួសារគាត់ទេ រហូតទាល់តែម្តាយរបស់គាត់បានលាចាកលោកនេះទៅបាត់ទៀត។
فيقول: ﴿ألم يجدك يتيماً فآوى﴾ الضحى 6
អល់ឡោះជាម្ចាស់ទ្រង់បានរំលឹកទៅកាន់ណាព្ហីយើង ﷺ៖ ((តើមិនមែនដែរឬទេ លោកអ្នកឃើញក្មេងកំព្រារួច អ្នកបានផ្តល់ជំរក))។ ហើយអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ទ្រង់មានបំណងចង់រៀបចំឲ្យណាព្ហីយើង ﷺ ទទួលយកការថែទាំយ៉ាងលំបាកក្នុងគ្រាដែលលោកនៅវ័យកុមារ។
----------
Cr. by: Mr. El Sary
Tage: Friends Who Like Mr. Sary El شكري بن إسماعيل
@ទំព័រ_សិស្សតូច

No comments:

Post a Comment